Latest

ក្រសួងធនធានទឹក ប្រកាសថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ​មិថុនា កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំង ពិសេសតំបន់មាត់សមុទ្រ, ​ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្ន!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះថា កម្ពុជាមានភ្លៀងបន្ដធ្លាក់រាយបាយពេញ១សប្ដាហ៍ ក្នុងក្របខណ្ឌទូទាំងប្រទេស ជាមួយនឹងបរិមាណពីមធ្យមទៅបង្គួរ។ ក្រសួងបញ្ជាក់ថា «តាមបណ្ដាខេត្តមួយចំនួនដែលស្ថិតនៅក្នុងតំបន់ទំនាបកណ្ដាលភាគខាងកើត (ជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម) និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង។ លើផ្ទៃសមុទ្រ ផ្ទៃមេឃមានសភាពអាប់អួ និងមានភ្លៀងធ្លាក់ខ្លាំង រលកសមទ្រមានកំពស់ខ្ពស់ៗ»។ កត្កាទាំងនេះហើយ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចាប់ពីថ្ងៃទី២២-២៦ ខែមិថុនា ឆ្នាំ២០១៧។ សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ
Read More

កំពូលតារាភាពយន្តដ៏ល្បីរបស់កូរ៉េ LEE MIN HO ជាឯកអគ្គរាជទូតថ្មី តំណាងស្រាបៀរអាន់ឆ័រ

(ភ្នំពេញ)៖ ស្រាបៀរអាន់ឆ័រ បានរៀបចំសន្និសីទកាសែតលំដាប់ខ្ពស់មួយនៅសាល D22 ក្នុងអគារ Phnom Penh Tower ដើម្បីប្រកាសកំពូលតារាភាពយន្តដ៏ល្បីឈ្មោះរបស់កូរ៉េ គឺលោក លី ម៉ិញ ហូ    (Lee Min Ho) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពិសេសស្តីពីតួនាទីជាឯកអគ្គរាជទូតជាផ្លួវការតំណាឲ្យស្រាបៀរអាន់ឆ័រ ។ លោក Roland Bala នាយកគ្រប់គ្រងក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានថ្លែងថា នេះគឺជាការសហការគ្នារវាងក្រុមហ៊ុនធំពីរ ស្រាបៀរ អាន់ឆ័រ គឺជាម៉ាកសញ្ញាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិ
Read More

Ronaldo ព្រម​បង់​ប្រាក់ ១៦.៤លានដុល្លារ ដើម្បី​បញ្ចប់​​​​​បញ្ហា​បន្លំពន្ធ​នៅ​អេស្ប៉ាញ

(ម៉ាឌ្រីដ)៖ តារាបាល់ទាត់ឆ្នើម Cristiano Ronaldo នឹងបង់ប្រាក់ចំនួន ១៦.៤លានដុល្លារសហរដ្ឋអាមេរិក ទៅឲ្យភ្នាក់ងារពន្ធដារប្រចាំទីក្រុង Madrid ជុំវិញបណ្តឹង ដែលរដ្ឋអាជ្ញាអេស្ប៉ាញចោទប្រកាន់ពីបទបន្លំពន្ធ នៅក្នុងប្រទេសនេះ នៃអំឡុងឆ្នាំ២០១១ និងឆ្នាំ២០១៤ នាពេលកន្លងមក។ ទាំងកាសែត ABC និងទូរទស្សន៍ក្នុងស្រុក TVE របស់អេស្ប៉ាញ ដែលត្រូវបានដកស្រង់ដោយ Dailymail បានឲ្យដឹងថា បុរសវ័យ ៣២ឆ្នាំ ដែលកំពុងលេងឲ្យក្លឹប Real Madrid បច្ចុប្បន្ន
Read More

កម្លាំងនគរបាលអន្តោប្រវេសន៍ ចុះធ្វើអធិការកិច្ចនៅក្រុមហ៊ុនអភិវឌ្ឍន៍ ដំណាំកៅស៊ូ៧៤ ក្នុងស្រុកអូរយ៉ាដាវ ដើម្បីស្វែងរកឯកសារពាក់ព័ន្ធចំពោះការប្រើប្រាស់ កម្មករវៀតណាម

(រតនគិរី)៖ កម្លាំងនគរបាលអធិការកិច្ច នៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ និងកម្លាំងនគរបាលអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តរតនគិរី សហការជាមួយមន្ទីរការងារខេត្ត និងកម្លាំងអន្តោប្រវេសន៍ស្រុកអូរយ៉ាដាវ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ បានចុះធ្វើអធិការកិច្ច នៅក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកៅស៊ូ៧៤ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដើម្បីស្វែករកឯកសារពាក់ព័ន្ធរបស់ក្រុមហ៊ុន ចំពោះការប្រើប្រាស់កម្មករ ជាពិសេសគឺជនជាតិវៀតណាមតែម្តង តើពួកគេមានឯកសារត្រឹមត្រូវសម្រាប់ចូលមកប្រទេសកម្ពុជាដែរឬទេ។ ក្រុមការងារខាងលើនេះដឹកនាំដោយលោកវរសេនីយ៍ឯក ច័ន្ទ សុខា អនុប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ត្រី ជា
Read More

ព្រះសង្ឃដែលត្រូវចាប់ខ្លួន និងផ្សឹករឿងកាន់កាប់អាវុធ​ខុសច្បាប់ នៅខេត្តបាត់ដំបង នៅពេលនេះត្រូវបានព្រះរាជអាជ្ញា សម្រេចចោទប្រកាន់​ចំនួន២បទល្មើស រួចបញ្ជូនទៅដៃចៅក្រម

(បាត់ដំបង)៖ បន្ទាប់ពីកម្លាំងនគរបាលខេត្តបាត់ដំបង បានចាប់ផ្សឹកព្រះសង្ឃមួយអង្គ ដែលពាក់ព័ន្ធនឹងការកាន់កាប់អាវុធខុសច្បាប់នោះ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង លោក កឺ ប៊ុណ្ណរ៉ា បានសម្រេចចោទប្រកាន់ចំនួន២បទល្មើសគឺ កាន់កាប់ និងដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត និងបទញុះញង់ឲ្យប្រពឹ្រត្តបទឧក្រិដ្ឋជាអាទិ៍។ នេះបើតាមមន្ដ្រីសាលាដំបូងខេត្តបាត់ដំបង ថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃនេះ។ មន្រ្តីសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាក់ថា បន្ទាប់ពីព្រះរាជអាជ្ញាសម្រេចធ្វើការចោទប្រកាន់រួចមកនោះ នៅពេលជនត្រូវចោទ ជាអតីតព្រះសង្ឃអង្គនេះ ត្រូវបានបញ្ជូនទៅដល់ដៃចៅក្រម ដើម្បីចាត់ការបន្តទៀតតាមនីតិវិធីច្បាប់។
Read More

នយោបាយ៖ ទីបំផុតមេបក្សប្រឆាំងប្រកាស បញ្ឈប់ការបង្កាត់ភ្លើងកំហឹងស្អប់ជាតិសាសន៍វៀតណាម

(ភ្នំពេញ)៖ ទីបំផុតមេដឹកនាំបក្សប្រឆាំងបានធ្លោយមាត់និយាយសារភាពចេញពីមាត់របស់ខ្លួនថា ខ្លួនពិតជាមានកំហុសនយោបាយរយៈពេលជាច្រើនទសវត្សរ៍ កន្លងមកនេះ។ ការទទួលស្គាល់កំហុសនេះបានធ្វើឡើងដោយផ្ទាល់ពីលោក កឹម សុខា តាមរយៈបទសម្ភាសន៍ ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីប៉ុន្មានថ្ងៃមុននេះ។ ជារួមកំហុសនយោបាយធំៗរបស់គណបក្សប្រឆាំងដែលគេមើលឃើញមានដូចជា៖ ទី១៖ ការធ្វើនយោបាយដោយប្រើការវាយប្រហារបុគ្គល៖ ចាប់តាំងពីចេះធ្វើបក្សប្រឆាំងពេលណាមក លោក សម រង្ស៊ី តែងប្រើប្រាស់នយោបាយវាយប្រហារ បុគ្គលជាកត្តាចម្បងដើម្បីទាក់ទាញប្រជាប្រិយភាព ជាពិសេសគឺការវាយប្រហារទៅលើនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាគូប្រជែងដ៏មានសកត្តានុពល។ ទ្រឹស្តីរបស់លោក សម រង្ស៊ី និងសកម្មជនរបស់គាត់គឺ «បើចង់ល្បីក្នុងឆាកនយោបាយគឺទាល់តែហ៊ានវាយប្រហារបុរសខ្លាំង
Read More

ភ្នាក់ងារស៊ើបការណ៍អាមេរិក កំពុងតាមដាន​តួនាទីដៃគូ​ពាក់ព័ន្ធរបស់លោក Flynn ទីប្រឹក្សា​សន្តិសុខជាតិ​ដែលបណ្តេញ​ចេញពីដំណែង

(វ៉ាស៊ីនតោន)៖ ភ្នាក់ងារស៊ើបការណ៍សហព័ន្ធ ដែលកំពុងតាមដានទៅលើលោក Michael Flynn ទីប្រឹក្សាសន្តិសុខជាតិដែលត្រូវបានគេបណ្តេញចេញពីដំណែង បច្ចុប្បន្នក៏កំពុងផ្តោតការយកចិត្តទុកដាក់ទៅលើតួនាទីរបស់លោក Bijan Kian ដែលអតីតជាដៃគូពាណិជ្ចកម្មរបស់លោក Flynn ផងដែរ នេះបើយោងតាមការ លើកឡើងរបស់ប្រភពសាក្សីម្នាក់ក្នុងបទសម្ភាសន៍ដែលធ្វើឡើងដោយភ្នាក់ងារ FBI ដកស្រង់ដោយសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ។ ភ្នាក់ងារស៊ើបអង្កេតកំពុងធ្វើការត្រួតពិនិត្យថា ការចំណាយរបស់អតិថិជនបរទេសទៅលើលោក Flynn និងក្រុមហ៊ុនមានលក្ខណៈស្របច្បាប់ឬទេ នេះបើយោង តាមប្រភពព័ត៌មានពីរផ្សេងគ្នា ដែលដឹងច្បាស់អំពីការងារស៊ើបអង្កេតទៅលើសកម្មភាពពាណិជ្ចកម្មរបស់លោក Flynn។
Read More

ក្រសួងការពារជាតិរុស្ស៊ី «ប្រកាសធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ក្នុងពេលឆាប់ៗនេះ» ដោយមានការចូលរួមពី​កងទ័ព​ឆ័ត្រយោង ទូទាំងប្រទេស!

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កងឆ័ត្រយោងមកពីបណ្តាអង្គភាពជាច្រើនទូទាំងប្រទេស នឹងចូលរួមក្នុងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ នាខែកក្កដាខាងមុខនេះ ដែលនឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំទីពីរប្រចាំឆ្នាំ២០១៧នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។ ក្រសួងខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នៅដើមខែកក្កដាខាងមុខនេះ សមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ដែលនឹងមានការចូលរួមពីសំណាក់កងទ័ពឆ័ត្រយោង មកពីបណ្តាអង្គភាពជាច្រើន ក្នុងពេលព្រមៗគ្នានោះ នឹងប្រព្រឹត្តទៅនៅលើទីធ្លាហ្វឹកហ្វឺនមួយ របស់បញ្ជាការយោធាភាគលិចនៃប្រទេសរុស្ស៊ី ហើយបើគិតពីទំហំវិញ សមយុទ្ធនេះនឹងមានទ្រង់ទ្រាយធំលេខពីរ ប្រចាំឆ្នាំ២០១៧នេះ»។ គួរបញ្ជាក់ថា ការប្រកាសធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់រុស្ស៊ីពេលនេះ បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការចេញផ្សាយព័ត៌មាន អំពីអង្គការណាតូដែលមានសហរដ្ឋអាមេរិកជាបងធំ
Read More

លោក កឹម សុខា អះអាងថា បេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សប្រឆាំង សម្រាប់អាណត្តិក្រោយ នឹងសម្រេចមុនការបោះឆ្នោត (មានវីដេអូ)

លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានអះអាងថា បេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ នឹងសម្រេចជាថ្មី នៅក្នុងសមាជបក្សប្រឆាំង នៅមុនខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ មុនការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦។ លោកអះអាងថា ក្នុងសមាជកាលពីអាណត្តិមុន គណបក្សប្រឆាំងបានសម្រេចដាក់ លោក សម រង្ស៊ី ជាបេក្ខភាពនាយករដ្ឋមន្រ្តី ប៉ុន្តែបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់អាណត្តិក្រោយនេះ នៅមិនទាន់ដឹងយ៉ាងណាទេ។ ការអះអាងរបស់ លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពី លោក
Read More

អាហារ​មួយចំនួន​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួលនិងលឿន​ជាង​មុន

@   មនុស្សជាច្រើនគេងលក់ ភ្លាមៗបន្ទាប់ពីដាក់ក្បាលដល់ខ្នើយ ។ ទោះជាយ៉ាងណាក្តី មានមនុស្សជាច្រើនមានបញ្ហាគេងមិនលក់រៀងរាល់យប់។ ការគេងបានគ្រប់គ្រាន់មានសារសំខាន់ខ្លាំងណាស់សម្រាប់សុខភាព។ វាជួយឲ្យអ្នកមានសុភមង្គល រក្សាសុខភាពផ្លូវចិត្ត ពង្រឹងប្រព័ន្ធភាពស៊ាំ ជួយឱ្យអ្នកមានចិត្ដគំនិតវិជ្ជមានអំពីជីវិត ធ្វើឱ្យស្បែករបស់អ្នកមានភាពភ្លឺថ្លា និងបន្ថយហានិភ័យនៃការកើតជំងឺមានសម្ពាធឈាមខ្ពស់ដូចជាបញ្ហាបេះដូង ។ ប្រសិនបើអ្នកមានបញ្ហាក្នុងការគេង អាហារអាចជាដំណោះស្រាយដ៏សាមញ្ញសម្រាប់អ្នក ។ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលធ្វើឲ្យអ្នកគេងលក់បានលឿនជាងមុន។   ១-ទឹកដោះគោឆៅ ការទទួលទានទឹកដោះគោឆៅមួយកែវមុនពេលចូលគេងអាចជួយឲ្យអ្នកគេងលក់់បានលឿន។ ទឹកដោះគោមានសារជាតិអាស៊ីតអាមីណូ tryptophan ជាប្រភពនៃសារធាតុគីមី serotonin របស់ខួរក្បាល ។
Read More